សេចក្តីផ្តើម
ស្រុកស្រីស្នំ ជាស្រុកមួយក្នុងចំណោមក្រុង
ស្រុកទាំងដប់ពីរនៃខេត្ដសៀមរាប។ មានទីតាំងស្ថិតនៅប៉ែកចុងពាយព្យនៃទីរួមខេត្តសៀមរាប។
មានចំងាយសរុប៩៨គីឡូម៉ែត្រការ៉េ និងមានព្រំប្រទល់ជាប់នឹង
ខាងកើតទល់នឹងស្រុកវ៉ារិន និងស្រុកអង្គរជុំ ខាងលិចទល់នឹងខេត្តបន្ទាយមានជ័យ (ត្រង់ស្រុកភ្នំស្រុក) ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ
(ត្រង់ស្រុកចុងកាល់) ខាងត្បូងទល់នឹងស្រុកអង្គរជុំ
និងស្រុកក្រឡាញ់។
ស្រុកស្រីស្នំ
មានផ្ទៃដីសរុប៩៥.៨០០គីឡូម៉ែត្រការ៉េ មានឃុំចំនួន៦
ស្មើនិង៣៩ភូមិ ក្នុងនោះភូមិដែលពុំទាន់បានការទទួលស្គាល់ចំនួន៨។ មានប្រជាជន ៧០៩០គ្រួសារ ចំនួនមនុស្សសរុប៣៦.៧៤៩ នាក់
ស្រី១៨.៥៥៩នាក់ អាយុ១៨ឆ្នាំឡើងសរុប ២២៦០៦នាក់ ស្រី ១១៧៩៤នាក់ មានដង់ស៊ីតេប្រជាជន ៣៨,៣៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
ប្រជាជនប្រមាណ ៩៨.៨៧ភាគរយជាកសិករពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យចម្បងដើម្បីទ្រទ្រង់ជីវភាពរស់នៅ។
ក្រៅពីវិស័យកសិកម្មដែលជាស្នូល និងចម្បងក្នុងការចិញ្ចឹមជីវិតមានរបរផ្សេងៗទៀតដូជាៈ
លក់ដូរ ជាងម៉ូតូ ជាងវិទ្យុ ទូរទស្សន៍
សំណង់ កាត់ដេរ អ៊ុតសក់សំអាងការ កម្មករ សិប្បកម្មខ្នាតតួច…។ល។